ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី ផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនគ្រួសារមានបញ្ហាដីធ្លីនៅខេត្តតាកែវ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានប្រកាសផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋចំនួន ៣១គ្រួសារ នៅភូមិខ្សឹង និងភូមិអូរស្វាយចេក សង្កាត់រកា ក្រុងដូនកែវ ដែលមានបញ្ហាដីធ្លីជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តតាកែវ ជាយូរឆ្នាំមកហើយ។ ...
ប៉ិច សុធារី
http://bit.ly/2blNSs7
រដ្ឋាភិបាលលុបចោលទិន្នន័យដែលលាតត្រដាងទ្រព្យសម្បត្តិរបស់គ្រួសារត្រកូល ហ៊ុន
ក្រសួងពាណិជ្ជកម្មបានលុបចោលព័ត៌មានស្តីពីភាគហ៊ុនសាជីវកម្មទាំងអស់ចេញពីគេហទំព័ររបស់ខ្លួន ចាប់តាំងពីមានការចេញរបាយការណ៍មួួយកាលពីខែមុនដែលត្រូវកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់យ៉ាងខ្លាំងចំពោះការលាតត្រដាងអាណាចក្រជំនួញដ៏ធំរបស់គ្រួសារនេះ។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/33687
ក្រុមហ៊ុន Angkor Gold ប្រទះរ៉ែមាសដ៏ច្រើន
ក្រុមហ៊ុន Angkor Gold ជាក្រុមហ៊ុនរុករករ៉ែដែលមានមូលដ្ឋាននៅប្រទេសកាណាជាមួយនឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា បានបញ្ចប់ការរុករករបស់ខ្លួន នងការវិភាគសំណាកក្រោមដីនៅការដ្ឋាន កោះញែក ក្នុងខេត្តមណ្ឌលគិរី។ រ៉ែមាស ៣២.៨ ក្រាម ក្នុងមួយតោនត្រូវបានរកឃើញនៅក្នុងដីសំណាក នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រុមហ៊ុននេះកាលពីម្សិលមិញ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28560/angkor-gold-hits-the-jackpot/
ផ្ទុះគ្រាប់បែកនៅថៃ មិនប៉ះពាល់ដល់ទេសចរណ៍ ប្រទេសកម្ពុជា
មន្ត្រីរដ្ឋាភិបាលកម្ពុជានិងមន្ត្រីមកពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបញ្ជាក់ថាការបំផ្ទុះគ្រាប់បែកនៅប្រទេសថៃកាលពីសបា្តហ៍មុនដែលសន្និដ្ឋានថានឹងបាត់បង់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសថៃ ប្រមាណ ២សែននាក់ដែលមានទឹកប្រាក់ប្រមាណ ជិត៣០០លានដុល្លារនៅប្រទេសថៃ ឆ្នាំនេះ នឹងមិនប៉ះពាល់អ្វីមកដល់ទេសចរណ៍ និងការធ្វើដំណើរតាមផ្លូវអាកាសរបស់ប្រទេសកម្ពុជានោះទេ។ ...
សុខ ចាន់
http://bit.ly/2bcL2mM
មន្ត្រីរដ្ឋាភិបាលប្រាប់តុលាការថា លោកមិនដឹងថាសំណូកមានទោសទេ
មន្ត្រីម្នាក់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសារភាពនៅក្នុងសវនាការកាលពីថ្ងៃច័ន្ទចំពោះការទារសំណូកពីរោងចក្រកាត់ដេរដើម្បីបំពេញបែបបទពាក្យសុំនាំចេញរបស់ខ្លួន ប៉ុន្តែបាននិយាយថា លោកមិនជឿនៅពេលនោះថា លោកបានប្រព្រឹត្តបទល្មើសទេ។ ...
អ៊ួច សូនី
http://www.cambodiadailykhmer.com/33673
ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទកើនជិត ១៩ភាគរយ
អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទសរុបបានចំនួនប្រមាណ ៩៥៥,០០ លានដុល្លារ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៥ ឃើញថា ការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទសម្រាប់រយៈពេល ០៧ខែ ឆ្នាំ២០១៦ កើនឡើងចំនួនប្រមាណ ១៥១,៩០ លានដុល្លារ កើនឡើង ១៨,៩១ភាគរយ។ នេះបើយោងតាមតួលេខរបស់អគ្គនាយកដ្ឋានពន្ធដារ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2b0kDru
CRF កែប្រែពន្យារអាណត្តិរហូតដល់ ៤ ឆ្នាំ
ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា CRF បានសម្រេចបង្កើនអាណត្តិដឹកនាំរបស់ CRF ពីរយៈពេល ២ ឆ្នាំទៅដល់ ៤ ឆ្នាំដោយលើកឡើងថាដើម្បីមានពេលវេលាក្នុងការអនុវត្តផែនការខណៈអ្នកនៅក្នុងឧស្សាហកម្មនេះចាត់ទុកថាជាការបាត់បង់ឱកាសសម្រាប់អ្នកផ្សេង។ ...
ចេង សុខហ័ង
http://bit.ly/2bmh12j
នាយករដ្ឋមន្ត្រីផ្ដល់មុខតំណែងថ្មីដល់ប្រធានមន្ទីរសុខាភិបាលរាជធានី ដែលលោកដកតំណែង
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងអតីតប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឱ្យកាន់មុខតំណែងថ្មីនៅក្រសួងសុខាភិបាល ពីរថ្ងៃបន្ទាប់ពីលោកបានដកតំណែងចាស់របស់មន្ត្រីរូបនេះអំឡុងពេលលោកទូរស័ព្ទចូលកម្មវិធីផ្សាយរបស់ស្ថានីយវិទ្យុ អេប៊ីស៊ី ដ៏មានប្រជាប្រិយភាព។ ...
គុច ណារ៉េន និង BEN PAVIOUR
http://www.cambodiadailykhmer.com/33660
ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា ព្រមព្រៀងទិញរថយន្ត Ford Transit ១២គ្រឿង ពី RMA Cambodia
ឡារីតាដែលជាក្រុមហ៊ុនដឹកអ្នកដំណើរឈានមុខគេនៅកម្ពុជាកាលពីម្សិលមិញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយ ក្រុមហ៊ុន RMA Cambodia ក្នុងការទិញរថយន្ត Ford Transit ១២ គ្រឿងដើម្បីបម្រើដល់ការដឹកជញ្ជូនអ្នកដំណើរនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីតម្រូវការរថយន្តថ្មីសម្រាប់ធ្វើដំណើរកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា។ ...
សុខ ចាន់
http://bit.ly/2b8xEAO
NBC: សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៧,១ ភាគរយ
ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃសៅរ៍បានរៀបចំសិក្ខាសាលាបូកសរុបការងារប្រចាំឆមាសទី ១ ក្នុងខេត្តកំពង់ចាម និងព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រហែល ៧,១ ភាគរយនៅឆ្នាំនេះ។ ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2aXWpiG
សមត្ថកិច្ចបង្ក្រាបឈើប្រណីត និង ជ័រទឹកជិត ៥ តោន
ឈើប្រណីតប្រមាណ ១ តោនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចខេត្តសៀមរាបចាប់រឹបអូស និងហៅស្ត្រីម្នាក់ទៅសួរនាំខណៈដែលការដឹកជញ្ជូនជ័រទឹកជិត ៤ តោនក៏ត្រូវបានបង្ក្រាបនៅក្នុងខេត្តព្រះវិហារផងដែរ។ ...
ផាក់ ស៊ាងលី
http://bit.ly/2bmfRUr
កម្ពុជាស្នើឲ្យប្រទេសទីម័រឡេស្តេ ធ្វើការនាំចូលអង្ករ និងស្ករ
កម្ពុជា ស្នើប្រទេសទីម័រឡេស្តេ នាំចូលអង្ករ និងស្ករពីកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្បែរខាងក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មទាំងពីរនេះ នៅទីម័រ ដែលកំពុងមានតម្រូវការច្រើន ហើយអ្នកនៅក្នុងវិស័យនេះយល់ឃើញថា បើទីម័រ សម្រេចនាំចូលអង្ករ និងស្ករពីកម្ពុជា នឹងជួយជំរុញការនាំចេញផលិតផលកសិកម្មសក្ដានុពលកម្ពុជា ទៅទីផ្សារខាងក្រៅបន្ថែមទៀត។ ...
ជា វណ្ណៈ
http://bit.ly/2bayVqn
ប្រទេសកូរ៉េខាងត្បូងនឹងសាងសង់ "Smart City" នៅកម្ពុជា
ប្រទេសកូរ៉េខាងត្បូងនឹងសាងសង់ទីក្រុងដែលមានប្រសិទ្ធិភាពខ្ពស់ និងលក្ខណៈបរិស្ថាននៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាចុងក្រោយបង្អស់ និងដើម្បីគាំទ្រដល់ប្រទេសអាស៊ីអាគ្នេយ៍នូវកម្មវិធីលំនៅដ្ឋានសាធារណៈ នេះបើឱ្យដឹងពីរដ្ឋាភិបាលកាលពីម្សិលមិញ។ ...
Yonhap
http://www.koreaherald.com/view.php?ud=20160815000280
USAID ស្នើសុំយោបល់សាធារណៈ មុនផ្តល់ជំនួយការពារ ព្រៃឡង់
ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នឹងផ្តល់មូលនិធិដល់គម្រោងការពារព្រៃឡង់ហើយកំពុងស្នើសុំយោបល់ជាសាធារណៈសម្រាប់សេចក្តីព្រាង គម្រោងគំនិតផ្តួចផ្តើមនាពេលខាងមុខ។ ...
Cristina Maza and Bun Sengkong
http://bit.ly/2baJmtX
ភ្ញៀវទេសចរក្នុងស្រុកដើរកម្សាន្តក្រៅប្រទេសកើនឡើងក្នុងឆមាសទី១
កំណើនភ្ញៀវទេសចរក្នុងស្រុកចេញទៅដើរកម្សាន្តនៅក្រៅប្រទេសជិត៧០ ម៉ឺននាក់ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ កើនឡើង ២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនភ្ញៀវជាតិសម្រុកទៅក្រៅប្រទេសដើរកម្សាន្តនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យនេះ លើកឡើងថា គឺមកពីកត្តាសេដ្ឋកិច្ចរីកចម្រើន។ ...
ជា វណ្ណៈ
http://bit.ly/2bwcuir
ឈើប្រណីតជាច្រើនត្រូវបានរឹបអូសក្នុងប្រតិបត្តិការបង្ក្រាប ៣ ផ្សេងគ្នា
ក្រុមអាជ្ញាធរបានរឹបអូសឈើគ្រញូងប្រមាណជាង ១ ពាន់គីឡូក្រាម និងឈើប្រណីតដទៃទៀតជាង ៣០ ម៉ែត្រគីប ពីប្រតិបត្តិការចុះបង្ក្រាបចំនួនបីនៅខេត្តផ្សេងៗគ្នា កាលពីចុងសប្តាហ៍។ លោក ជា ហៀន ប្រធានអង្គការអភិរក្សសត្វព្រៃ និង ធនធានធម្មជាតិ បានឲ្យដឹងថា លោក និងមន្រ្តីបរិស្ថានខេត្តពោធិ៍សាត់ បានចុះទៅរឹបអូស និងដុតចោលនូវឈើប្រមាណ ២៥ ម៉ែត្រគីបនៅក្នុងព្រៃការពារ កាលពីថ្ងៃសៅរ៍។ ...
ម៉ិច ដារ៉ា
http://bit.ly/2b5pAkl
កិច្ចព្រមព្រៀងប្រេងប្លុក A ខិតជិតទៅរកការបញ្ចប់
ក្រុមប្រេង និងឧស្ម័នដែលចុះបញ្ជីនៅប្រទេសសិង្ហបុរី KrisEnergy កំពុងដើរឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាដែលនឹងត្រួសត្រាយផ្លូវឲ្យមានការបូមប្រេងពីតំបន់រ៉ែប្រេងប្លុក A នៅដែនសមុទ្រកម្ពុជាបន្ទាប់ពីការចរចានានាជុំវិញយុទ្ធសាស្រ្តបច្ចេកទេស និងរបបសារពើពន្ធត្រូវបានបញ្ចប់។ ...
Kali Kotoski
http://bit.ly/2biKIRR
ប្រព័ន្ធកុំព្យូទ័រសម្រាប់ការចុះឈ្មោះបោះឆ្នោត
ប្រព័ន្ធនៃការចុះឈ្មោះបោះឆ្នោតថ្មីរបស់កម្ពុជានឹងប្រើប្រាស់កម្មវិធីកុំព្យូទ័រដើម្បីចុះឈ្មោះប្រជាជនស្របច្បាប់ដែលមានអត្តសញ្ញាណបណ្ណ និងមានអាយុ ១៨ឆ្នាំឡើងទៅមុនថ្ងៃបោះឆ្នោត នេះបើឱ្យដឹងពៅមន្ត្រីបច្ចេកទេសនៃគណៈកម្មាធិការៀបចំការបោះឆ្នោតនៅក្នុងព្រឹត្តិការណ៍បណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយមួយកាលពីថ្ងៃសុក្រ។ ...
សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/28473/computer-system-to-register-voters/
ម៉ូតូកង់បីម៉ែត្រប្រជែងទីផ្សាររ៉ឺម៉កម៉ូតូធម្មតា
ម៉ូតូកង់បីម៉ែត្រលើកដំបូងក្នុងប្រទេសកម្ពុជាកំពុងប្រជែងនឹងគំរូអាជីវកម្មរ៉ឺម៉កកង់បីបែបប្រពៃណីនៅក្នុងទីក្រុងភ្នំពេញ ដែលតម្លៃធ្វើដំណើរជាធម្មតាត្រូវបានទូទាត់តាមរយៈការចរចារគ្នា ហើយអតិថិជនជាច្រើនជារឿយៗគិតថា ពួកគេត្រូវបានគិតថ្លៃខ្ពស់ជ្រុល។ ...
Matthieu de Gaudemar និង ហ៊ គឹមសាយ
http://bit.ly/2bh4UYo
លោកនាយករដ្ឋមន្ត្រីអំពាវនាវសន្តិភាពនៅឧបទ្វីបកូរ៉េ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវប្រទេសកូរ៉េខាងជើង ឱ្យគោរពសេចក្តីសម្រេចចិត្តដែលធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានអំពាវនាវឱ្យមានបន្តឡើងវិញនៃកិច្ចពិភាក្សានៃគណៈបក្សទាំង៦ដើម្បីរក្សាសន្តិភាព និងស្ថេរភាពនៅឧបទ្វីបកូរ៉េ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/28472/pm-calls-for-peace-on-korean-peninsula/
កសិករកម្ពុជានឹងប្រឈមមុខនឹងការខ្វះខាតដីធ្វើកសិកម្ម
កសិករដែលកាន់កាប់ដីតូចៗមានតួនាទីសំខាន់ក្នុងការទប់ស្កាត់មិនឲ្យមានការឈឺចាប់ខ្លាំងឡើងដែលកើតចេញពីការផ្លាស់ប្តូររបស់កម្ពុជាទៅរកសេដ្ឋកិច្ចឧស្សាហកម្មប៉ុន្តែប្រសិនបើមិនមានចំណាត់ការអ្វីមួយទេនោះមិនយូរមិនឆាប់ពួកគេនឹងប្រឈមមុខនឹងការខ្វះខាតដី។ នេះបើតាមអ្នកនិពន្ធនៃរបាយការណ៍ថ្មីមួយ។ ពួកគេនឹងត្រូវការដី! របាយការណ៍មួយដែលធ្វើឡើងដោយអង្គការអភិបាលកិច្ចដីតំបន់ទន្លេមេគង្គព្យាករថាត្រឹមឆ្នាំ ២០៣០ ចំនួនដីដែលតម្រូវឲ្យមានដើម្បីទ្រទ្រង់ចំនួនកសិករតូចតាចនឹងកើនឡើងចន្លោះពី ១០ ទៅ ៦៤ ភាគរយនៃកម្រិតឆ្នាំ ២០១៥ គឺពី ៣២០ ៦០០ ហិកតាទៅ ១ ៩៦២ ៤០០ ហិកតា។ ...
Jack Davies
http://bit.ly/2bwlLqH
អាជ្ញាធរខេត្តបន្ទាយមានជ័យ ឲ្យអ្នករស់នៅផ្លូវរថភ្លើងរុះរើចេញ ស្ត្រីអ្នកភូមិកំពុងធ្វើដំណើរ និងអង្គុយលើផ្លូវរថភ្លើងដែលគម្រោងជួសជុលផ្លូវដែកកំពុងជាប់គាំងដោយសារលំនៅឋាន។ ជរ សុគន្ធា
អាជ្ញាធរខេត្តបន្ទាយមានជ័យព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុនឬប្រជាពលរដ្ឋដែលមានសំណង់គ្រប់ប្រភេទនៅលើផ្លូវរថភ្លើងក្នុងចន្លោះសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលមិនព្រមរុះរើសំណង់របស់ខ្លួនចេញពីផ្លូវសាធារណៈរបស់រដ្ឋ តាមកាលបរិច្ឆេទកំណត់នៅថ្ងៃចន្ទ នេះ។ ...
ប៉ិច សុធារី
http://bit.ly/2brqsPn
ក្រុមការងារស្រូវអង្ករថ្មីមួយត្រូវបានបង្កើតឡើង
ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃសុក្របានបង្កើតក្រុមការងារថ្មីមួយដើម្បីដោះស្រាយបញ្ហាដែលបានប្រឈមដោយឧស្សាហកម្មស្រូវអង្ករ និងវាយតម្លៃតម្រូវការដែលបានធ្វើឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ...
ចេង សុខហ័ង
http://bit.ly/2bs3aYQ
អ្នកកំពង់ស្ពឺសុំឲ្យក្រសួងជួយពីរឿងជម្លោះដីធ្លីជាមួយឧកញ៉ា លីយ៉ុងផាត់
ប្រជាពលរដ្ឋប្រមាណជិត ២០០ នាក់ធ្វើដំណើរមកពីស្រុកចំនួនពីរនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃសុក្របានមកប្រមូលផ្ដុំគ្នានៅមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីស្នើដល់រដ្ឋមន្រ្តីក្រសួងនេះឲ្យជួយអន្តរាគមន៍ពីរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេជាមួយនឹងក្រុមហ៊ុនរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ខណៈក្រុមហ៊ុនដោះស្រាយមិនទាន់ចប់។ ...
សែន ដាវីត
http://bit.ly/2b8mJWT