ការនាំចេញស្ករត្នោត GI កើនឡើង ៥០ភាគរយ
ការនាំចេញស្ករត្នោតខេត្តកំពង់ស្ពឺ ដែលជាទំនិញសម្គាល់ភូមិសាស្រ្ត (GI) បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយសារតម្រូវការកាន់តែច្រើនពីប្រទេសកូរ៉េ និងបារាំង។ នេះបើតាមតំណាងសមាគមអភិវឌ្ឍន៍ស្ករត្នោតខេត្តកំពង់ស្ពឺ (KSPSPA)។
លោក សំ សារឿន ប្រធានសមាគម KSPSPA បានថ្លែងថា ទំហំនាំចេញស្ករត្នោតខេត្តកំពង់ស្ពឺបានកើនដល់ ៧៥ តោននៅឆ្នាំនេះ ពោលគឺកើនឡើង ៥០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ …
ផលិតកម្មស្ករត្នោតនាពេលបច្ចុប្បន្នមានធ្វើនៅក្នុងស្រុកចំនួនពីរប៉ុណ្ណោះក្នុងចំណោមស្រុកចំនួនបីនៅក្នុងខេត្តកំពង់ស្ពឺ ដែលទទួលបានងារជាតំបន់ផលិតស្ករតោ្នជាទំនិញភូមិសាស្រ្តនេះ។ ដោយមានសមាជិក ១៤២ គ្រួសារ ផលិតកម្មស្ករត្នោតរបស់សមាគមសរុបមានបរិមាណប្រហែល ៣០០ ទៅ ៤០០តោនក្នុងមួយឆ្នាំ។ រដូវប្រមូលផលស្ករត្នោត GI កំពង់ស្ពឺ ចាប់ផ្តើមពីខែធ្នូរហូតដល់ ខែឧសភា។ …
ចាន់ មុយហុង
http://bit.ly/1CuI3KQ