ប្រជាសហគមន៍សាអន្ទាក់ជាង ២០០ ដើម្បីសង្គ្រោះសត្វព្រៃ
ប្រជាសហគមន៍បានចុះល្បាតព្រៃរបស់ពួកគេនៅក្នុងខែធ្នូនេះ ដោយបានសាអន្ទាក់ជាង ២០០ អន្ទាក់ ដែលក្រុមព្រានបានលួចដាក់ចាប់សត្វព្រៃនៅក្នុងតំបន់សហគមន៍ព្រៃឈើប្រាំបីមុមនៅក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលជាតំបន់ការពារព្រៃឈើត្រូវបានអនុញ្ញាតដោយក្រសួងកសិកម្ម។ ទន្ទឹមគ្នានេះដែរប្រជាសហគមន៍ក៏ព្រមាននឹងចាប់ម្ចាស់អន្ទាក់បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់។ ដោយឡែកអន្ទាក់ចំនួន ១១៧ អន្ទាក់ក្នុងចំណោមជាង ២០០ អន្ទាក់ ត្រូវបានសាក្នុងរយៈពេលតែមួយថ្ងៃក្នុងការចុះល្បាតតាមដងអូរកាលពីថ្ងៃទី ១៨ ធ្នូ។ យោងតាមការឲ្យដឹងតាមទំព័រហ្វេសប៊ុករបស់សហគមន៍ប្រាំបីមុមកាលពីថ្ងៃពុធ។ …
ឡុង គីមម៉ារីតា
https://bit.ly/2Q6OvqE