ការតវ៉ាដោយអហិង្សាត្រូវបានរារាំងមិនឲ្យចូលទៅកាន់ទីលានប្រជាធិបតេយ្យ
កងសន្តិសុខខណ្ឌដូនពេញប្រហែល៥០នាក់ និងនគរបាលបង្ក្រាបបាតុកម្មក្នុងចំនួនប្រហែលគ្នានេះបានរារាំងអ្នកតវ៉ាប្រឆាំងការបណ្តេញចេញប្រមាណ១០០នាក់ មិនឲ្យជួបជុំគ្នានៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីសាលារាជធានីបានចាត់ទុកការប្រមូលផ្តុំគ្នានេះថា ជាការប្រមូលផ្តុំខុសច្បាប់។ អ្នកតវ៉ា គឺសុទ្ធតែមកពីសហគមន៍មួយចំនួនដែលរងការបណ្តេញចេញរួមមានដូចជាមកពីតំបន់បឹងកក់ និងតំបន់បុរីកីឡាក្នុងរាជធានីភ្នំពេញ ព្រមទាំងសហគមន៍មួយចំនួនទៀតក្នុងខេត្តព្រះវិហារផងដែរ។ … នៅពេលទាក់ទងតាមក្រោយនៅថ្ងៃដដែលនោះ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា សាលារាជធានីបានសម្រេចបដិសេធមិនឲ្យអ្នកតវ៉ាចូលទៅកាន់ទីលានប្រជាធិបតេយ្យ ព្រោះពួកគេធ្លាប់ធ្វើឲ្យកើតមានអំពើហិង្សាកាលពីលើកមុនៗ។ …