​គម្រោង​សាកល្បង​ដើម្បី​បង្កើន​អាហារ​រូប​ត្ថ​ម្ភ​សម្រាប់​កម្មករ​កាត់ដេរ​នៅ​កម្ពុជា​

​បើ​យោងតាម​ការ​សិក្សា​មួយ​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​ជា​អង្គភាព​មួយ​ដែល​ធ្វើការ​ទាក់ទង​ទៅ​និង​បញ្ហា​ការងារ​របស់​អង្គការសហប្រជាជាតិ​ បាន​បង្ហាញ​អោយ​ឃើញ​ថា​កម្មករ​កាត់ដេរ​នៅ​កម្ពុជា​ភាគច្រើន​មិន​បាន​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ ហើយ​ជា​លទ្ធផល​មាន​មនុស្ស​ជា​ច្រើន​មាន​ភាព​ស្លក​សាំង​និង​មាន​ទំងន់​មិន​គ្រប់គ្រាន់​។​ នា​ឆ្នាំ​ក្រោយ​គម្រោង​សាកល្បង​មួយ​នេះ​នឹង​ផ្តល់​អាហារ​ប្រចាំ​ថ្ងៃ​ចំនួន​មួយ​ពេល​ដល់​កម្មករ​នៅ​រោងចក្រ​ចំនួន​ប្រាំ​ដោយ​ឥត​គិតថ្លៃ​ ហើយ​ពួក​គេ​នឹង​ធ្វើការ​តាមដាន​ពី​សុខភាព​និង​ផលិតភាព​របស់​ពួក​គេ​។​ គោលបំណង​នៃ​គំនិត​នេះ​គឺ​ដើម្បី​បញ្ចុះបញ្ចូល​គ្រប់​រោងចក្រ​និង​ រដ្ឋាភិបាល​កម្ពុជា​អោយ​យល់​ពី​ផលប្រយោជន៍​សេដ្ឋកិច្ច​ដែល​ទទួល​បាន​ពី​ការ​ផ្តល់​អាហារ​ជូន​កម្មករ​ដោយ​ឥត​គិតថ្លៃ​។​ …​

Robert Carmichael
http://www.voanews.com/content/pilot-project-to-boost-nutrition-for-cambodian-garment-workers/2483260.html