ក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍លើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស
កម្ពុជាកំពុងខិតខំជំរុញការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ឱ្យបានលឿនដើម្បីទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើន ខណៈបច្ចុប្បន្នជប៉ុន គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា។ បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីស្តីការ CDC បានទទួលជួបពិភាក្សាការងារជាមួយលោក Shigeo Fukuda ប្រធានគ្រប់គ្រងទូទៅផ្នែកតំបន់ឧស្សាហកម្មក្រៅប្រទេសរបស់ក្រុមហ៊ុន Sumitomo Corporation Asia & Oceania។ …
ហ៊ឹន ពិសី
https://www.postkhmer.com/business/2024-2-21-2034-258609