លោក ហ៊ុន សែន៖ បញ្ហាសន្តិសុខទឹកបាននិងកំពុងគំរាមកំហែង ព្រោះកង្វះយន្តការគោលនយោបាយគ្រប់គ្រងប្រភពទឹក
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្ដីពីទឹកនៅក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេស ហុងគ្រី កាលពីថ្ងៃទី ១៥ តុលា បានឲ្យដឹងថា បញ្ហាសន្តិសុខទឹកបាននិងកំពុងគំរាមកំហែង ព្រោះកង្វះយន្តការគោលនយោបាយក្នុងការគ្រប់គ្រងប្រភពធនធានទឹក និងកាកសំណល់គីមីបញ្ចេញពីរោងចក្រឧស្សាហកម្ម និន្នាការនៃការឡើងកម្តៅភពផែនដី និងកំណើនប្រជាជន។ យោងតាមសុន្ទរកថាគន្លឹះរបស់លោក ហ៊ុន សែន បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលស្ដីពីទឹក និងត្រូវបានចែកចាយតាមបណ្ដាញព័ត៌មានមួយចំនួនបានឲ្យដឹងថា៖ «គួបផ្សំនឹងបច្ច័យកាន់តែអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ និងការកាប់បំផ្លាញព្រៃឈើ ការគ្រប់គ្រងធនធានទឹក និងការវិនិយោគសាធារណៈមិនគ្រប់គ្រាន់លើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹក មិនត្រឹមតែបង្កឱ្យមានការខាតបង់ធនធានទឹកធម្មជាតិប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យតំបន់ខ្លះ ប្រែជាខ្វះខាតទឹកប្រើប្រាស់ និងតំបន់ខ្លះទៀតប្រឈមនឹងគ្រោះរាំងស្ងួតទៀតផង»។ …
ម៉ិច ដារ៉ា
https://bit.ly/2MLhyhT