លោក ហ៊ុន សែន កោត​សរសើរ​ស្ត្រី​មាន​ស្នាដៃ​ឆ្នើម

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ម្សិល​មិញ បាន​កោត​សរសើរ​ចំពោះ​វីរនារី​បី​រូប​របស់​កម្ពុជា ដែល​បាន​បង្កើត​ស្នាដៃ​លេច​ធ្លោ ក្នុង​ឆាក​អន្តរជាតិ ក្នុង​ផ្នែក​អប់រំ និង​កីឡា ក្នុង​រយៈ​ពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ ស្រប​ពេល​ដែល​ក្រសួង​អប់រំ គ្រោង​នឹង​ប្រកាស​នូវ​ចំណាត់​ថ្នាក់​នាយក​សាលា​ឆ្នើម​និង​គ្រូ​បង្រៀន​ឆ្នើម​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​ជា​លើក​ដំបូង​នៅ ថ្ងៃទី២៦ ខែ​មីនា។ ថ្លែង​ក្នុង​ពិធី​ប្រគល់​ប័ណ្ណ​ជយលាភី​អាហារូបករណ៍ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាលពី​ម្សិល​មិញ​លោក​នាយក​រដ្ឋ​មន្ត្រី បាន​កោត​សរសើរ​នូវ​សមត្ថភាព​របស់​អ្នក​គ្រូ នាង ផល្លា ថា​បើ​ទោះ​បី​ជា​អ្នក​គ្រូ មិន​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ តែ​នេះ​ជា​រឿង​មិន​ធម្មតា​មួយ ដែល​អាច​ជាប់​ក្នុង​ចំណោម ២០០ ប្រទេស និង​ឡើង​ទៅ​កាន់​ប្រទេស​កំពូល​ទាំង ១០ នៃ​ការ​ប្រកួត​ប្រជែង​ដណ្តើម​ពាន​រង្វាន់​គ្រូ​បង្រៀន​ឆ្នើម​ពិភពលោក។ …

តាំង វីដា
http://bit.ly/198sgsy