លោក ហ៊ុន សែន ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សង្គ្រាម​នៅ​កម្ពុជា

លោក​នាយករដ្ឋមន្រ្តី​បាន​ទាមទារ​ឲ្យ​អ្នក​​ដែល​បាន​​បង្ក​សង្រ្គាម​ស៊ីវិល​​​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​តែ​ទទួល​​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់​​ជីវិត​របស់​ប្រជាជន​ដោយ​អះអាង​ថា​មូលហេតុ​ដែល​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ចុះ​ថ្ងៃ​ទី​ ២៣ ខែ​តុលា​ឆ្នាំ ១៩៩១ បាន​បង្កើត​ឡើង​ដោយសារ​តែ​សង្គ្រាម​នេះ។

ទោះ​​ជា​យ៉ាង​ណា​លោក​ ហ៊ុន ​សែន​ មិន​បាន​​បញ្ចេញ​ឈ្មោះ​ជាក់លាក់​របស់​អ្នក​ណា​ ឬ​ក្រុម​ណា​ដែល​​​ត្រូវ​ទទួល​ខុស​ត្រូវ​​ចំពោះ​ការ​បង្ក​សង្គ្រាម​នេះ​ឡើង​គ្រាន់តែ​អះអាង​ថា​សង្រ្គាម​ស៊ីវិល​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​មកពី​រដ្ឋប្រហារ​របស់ លន់ នល់ ដែល​ផ្តួលរំលំ​របប​រាជានិយម​របស់​​សម្តេច​ឪ​ នរោត្តម សីហនុ នៅក្នុង​ឆ្នាំ​ ១៩៧០។ …

មាស សុខជា
http://bit.ly/1H3Xf40