នាយករដ្ឋមន្ត្រី​ ស្នើ​ស្ថាប័នរដ្ឋ​ដាក់​បង្ហាញ​ពាក្យស្លោក​អរគុណ​សន្តិភាព​តាម​អង្គភាព

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើ​ឲ្យ​ក្រសួង​​ ឬ​ស្ថាប័ន​រដ្ឋ​ទូទាំងប្រទេស​ដាក់​បង្ហាញ​ពាក្យស្លោក​ «​អរគុណ​សន្តិភាព​» ​នៅតាម​ទីតាំង​ស្ថាប័ន​រៀងៗ​ខ្លួន ហើយ​ថា​ពាក្យស្លោក​នេះ​មិនមាន​ខ្លឹមសារ​ប្រឆាំង​នឹង​អ្នកណា​ទេ ប៉ុន្តែ​ដើម្បី​ជា​ការស្រឡាញ់ និង​ការពារ​សន្តិភាព​ប៉ុណ្ណោះ​។ លោក​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​ពី​ម្សិលមិញ​ថា​៖ «​សូម​អរគុណ​បងប្អូន​ជន​រួមជាតិ​ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់ខ្ញុំ​គឺ «​អរគុណ​- សន្តិភាព​» ​ដែល​ខ្ញុំ​យល់ថា​វា​មានតម្លៃ​មិន​សាបសូន្យ​មិន​ថា​កន្លងមក ថ្ងៃនេះ និង​ថ្ងៃក្រោយ​»​។ …

នៀម ឆេង
https://bit.ly/36ijJlC