ប្រមុខរដ្ឋាភិបាលកាត់ផ្តាច់ថ្លៃសេវាប្រមូលសំរាមចេញពីអគ្គិសនី ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចដកថ្លៃសេវាប្រមូលសំរាមចេញពីវិក្កយបត្ររបស់អគ្គិសនីកម្ពុជាតាមសំណើរបស់ស្ថាប័នអគ្គិសនីដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ ២០២០ ខាងមុខដោយសារការបញ្ចូលគ្នាតែមួយក្នុងវិក្កយបត្រនេះបានបង្កការលំបាកដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ ការសម្រេចដកថ្លៃសេវាប្រមូលសំរាមក្នុងវិក្កយបត្ររបស់អគ្គិសនីកម្ពុជាបានធ្វើឡើងនៅក្នុងថ្ងៃដែលលោក ហ៊ុន សែន សម្រេចបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលសំរាម ស៊ិន ទ្រី ដែលជាក្រុមហ៊ុនផ្តាច់មុខមួយក្នុងការប្រមូលសំរាមក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ២២ តុលា។ ក្រោយពីបញ្ចប់កិច្ចសន្យាជាមួយគ្នាការគ្រប់គ្រងលើការងារប្រមូលសំរាមនេះត្រូវបានប្រគល់ទៅឲ្យរដ្ឋជាអ្នកកាន់កាប់វិញរហូតឈានដល់មានការដាក់ឱ្យដេញថ្លៃជាថ្មីបានកើតឡើង។ …
ឡុង គីមម៉ារីតា
https://bit.ly/2MIFVOs