កម្មករ​អូសរទេះ​នៅ​ប៉ោយប៉ែត​ស្នើ​ឲ្យ​​គយ​ប្រកាស​អត្រាពន្ធ​នៃ​ទំនិញ

បន្ទាប់​ពី​ផ្ទុះ​ការ​តវ៉ា​ដ៏​ហិង្សា​មួយ​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន ​ដែល​នាំ​ឲ្យ​មនុស្ស​យ៉ាង​តិច​បួន​នាក់​រង​របួស និងខូច​ខាត​ទ្រព្យ​សម្បត្តិ​រដ្ឋ​ និង​ឯកជន មួយ​ចំនួន​មក​នោះ គេ​សង្កេត​ឃើញ​សកម្មភាព​របស់​ក្រុម​កម្មករ​អូសរទេះ​និង​​សំឡេង​កញ្ចែ​របស់​សមត្ថកិច្ច​នគរបាល​នៅច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ហាក់​ដូចជា​ស្ងប់ស្ងាត់​ជាង​មុន។ យូរៗ​ម្ដង គេ​ឃើញ​កម្មករ​អូស​រទេះ​ម្នាក់​ឬ​ពីរ​នាក់ ដើរ​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​ចូល​ទៅ​រក​ម៉ូយ​ដឹក​ទំនិញចេញពី​មជ្ឈមណ្ឌល​ផ្សារថៃ ស្ថិត​នៅ​ក្នុង​តំបន់​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​នេះ។ …

ឃុត សុភចរិយា
http://bit.ly/1GhN7JF