ក្រសួង​សេដ្ឋកិច្ច ស្នើ​ក្រសួង​មហាផ្ទៃ​ ឲ្យ​រថយន្ត​ស្លាក​លេខ​ ន.ប បង់​ពន្ធ​

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើទៅក្រសួងមហាផ្ទៃ ណែនាំដល់ម្ចាស់ ឬអ្នកកាន់កាប់រថយន្តពាក់ស្លាកលេខនគរបាល ឬ ន.ប. ដែលគ្មានពន្ធ ទៅបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករតាមបទប្បញ្ញត្តិជាធរមាន ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នេះ។ យោងតាមលិខិតមួយច្បាប់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១ ខែកញ្ញា បានលើកឡើងថា កន្លងមក ក្រសួងសេដ្ឋកិច្ច បានណែនាំដល់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ឲ្យផ្អាកចាប់រថយន្តពាក់ស្លាកលេខ ន.ប. នៅតាមទីសាធារណៈជាបណ្ដោះអាសន្ន ដោយគ្រាន់តែអនុវត្តនីតិវិធីសួរនាំម្ចាស់រថយន្ត ន.ប. ដែលសង្ស័យមួយចំនួន ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជីសារពើភណ្ឌទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធរបស់ក្រសួង។ …

ប៉ិច សុធារី
http://bit.ly/2cfGBJM