សមត្ថកិច្ច​ខេត្ត​កំពត​រក​ឃើញ​​និង​ដុត​​​កម្ទេច​កញ្ឆា​ ១០០៥ ដើម​នៅ​ទឹក​ឈូ

ក្រុម​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពត​ បាន​រុករក​ឃើញ​​និង​កម្ទេច​ចោល​ដំណាំ​កញ្ឆា​ចំនួន​ ១០០៥​ ដើម ​ដែល​ក្រុម​ជន​មិន​ស្គាល់​​អត្តសញ្ញាណ​បាន​ លួច​​លាក់​ដាំ​​នៅ​ក្នុង​ព្រៃ​ជ្រៅ លើ​ខ្នង​ភ្នំ​អ្នកតា ក្នុង​ភូមិ​អន្លង់​មាក់​ប្រាង ឃុំ​ស្ទឹង​កែវ​ ស្រុក​ទឹកឈូ។ លោក​ អ៊ីន ​សុខន ​នាយ​ផ្នែក​សេនាធិការ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា កាល​ពី​ថ្ងៃ​ទី០៨ ​ខែ​សីហា ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត ​កំពត​​បាន​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មូល​ដ្ឋាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ទី​តាំង​ដាំ​កញ្ឆា​លួច​​លាក់​មួយ​កន្លែង​នៅ​លើ​ខ្នង​ភ្នំ​អ្នកតា ​ក្នុង​ស្រុក​ទឹកឈូ ​ដោយ​បាន​រក​ឃើញ​កញ្ឆា​ចំនួន ២០១ គុម្ព​ ​ក្នុង​មួយ​គុម្ព​​មាន​ដាំ ៥​ដើម​ ដែល​មាន​ចំនួន​​សរុប​ស្មើ​នឹង ១០០៥​ដើម​ នៅ​លើ​ផ្ទៃ​ដីរបស់​រដ្ឋ​ដែល​មាន​ទំហំ​ប្រមាណ​កន្លះ​ហិកតា។ …

ប៉ិច សុធារី
http://bit.ly/1uhuQ7Y