នគរបាល​ទទួល​បាន​២៥​ដុល្លារ​សម្រាប់​ការ​ថែ​រក្សា​សណ្តាប់​ធ្នាប់​ក្រោយ​ការ​បោះ​ឆ្នោត

លោក ប៉ា សុជាតិវង្ស អភិបាល​ក្រុង​ភ្នំពេញ និង លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជ​ធានី បាន​រៀបចំ​ពិធី​មួយ​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ ដើម្បីចែក​លុយ​​ប្រហែល​២៥​ដុល្លារ​ដល់​មន្ត្រីនគរបាល​ក្រុង​ម្នាក់ៗ​ ចំពោះ​ការ​ថែរក្សា​សណ្តាប់​ធ្នាប់​នៅ​ឆ្នាំ​នេះ បន្ទាប់ពី​ការ​បោះ​ឆ្នោត​ជាតិដ៏​ចម្រូងចម្រាស​កាលពី​ខែ​កក្កដា​ឆ្នាំ​មុននោះ​។ នៅ​ម៉ោង​ប្រហែល​៨​ព្រឹក ប៉ូលិស​​ប្រហែល​២.០០០​នាក់បាន​តម្រង់​​ជួរ​ក្នុង​ពហុកីឡា​ដ្ឋាន និង​ឈរ​​តាមអង្គភាព​របស់​ខ្លួន​ជាមួយ​រថយន្ត​ជាច្រើន​ដែល​បាន​បិទ​ផ្លូវ​នៅ​ទីលាន​ប្រជាធិបតេយ្យ ចាប់​តាំងពី​រដ្ឋាភិបាល​បាន​បង្ក្រាប​ការ​តវ៉ា​ប្រឆាំង​នៅ​ខែ​មករា​មកនេះ​។ …

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/18018/