វៀតណាម​ចូល​ជីក​រ៉ែ​ខុស​ច្បាប់​នៅ​រតនគិរី

អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​ជនជាតិ​វៀតណាម​ ៤ នាក់ និង​មេខ្លោង​​ដែល​ជា​មន្ត្រី​រាជការ​ម្នាក់​បន្ទាប់ពី​ពួកគេ​បាន​ឃុបឃិត​គ្នា​ជីក​រ៉ែ​មាស​ខុស​ច្បាប់​នៅ​ដីចម្ការ​មួយ​​កន្លែង​ក្នុង​ស្រុក​លំផាត់​។ បុរស​ជនជាតិ​វៀតណាម​ចំនួន​​បួន​នាក់​បាន​ធ្វើ​សកម្មភាព​ជីក​រ៉ែ​មាស​ដោយ​ខុសច្បាប់​នៅ​ចម្ការ​​ដំឡូងមី​មួយ​កន្លែង​​នៅ​ចំណុច​ភ្នំក្រូច​ភូមិ​កាទៀត ឃុំ​ល្បាំងពីរ ស្រុក​លំផាត់ ខេត្ត​រតនគិរី ​ហើយ​ពួកគេ​បាន​នាំ​​គ្នា​រត់​គេច​ខ្លួន​នៅពេល​ឃើញ​មន្ត្រី​អង្គការ​អាដហុក អង្គការ​ខុនហ្វ្រែល និង​សកម្មជន​សិទ្ធិ​មនុស្ស​ចុះ​ទៅ​អង្កេត​ទី​នោះ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ។ …

ផាក់ ស៊ាងលី
http://bit.ly/1QR6ePw