នគរ​បាល​ប្រាំមួយ​នាក់​ត្រូវ​បាន​បញ្ឈរ​ជើង​​ដោយ​សារ​ការ​បាញ់​ស្លាប់​បុរស​ម្នាក់​អំឡុង​ពេល​បង្ក្រាប​សង្វៀន​​ជល់​មាន់​

យោង​តាម​មន្ត្រី​នគរ​បាល​ខេត្ត​ត្បូង​ឃ្មុំ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា នគរ​បាល​ប្រាំមួយ​នាក់​នៅ​ក្នុង​ខេត្ត​នេះ​ ដែល​បាន​បើក​ការ​បាញ់​ប្រហារ​អំឡុង​ពេល​ឆ្មក់​បង្ក្រាប​សង្វៀន​ជល់​មាន់​ខុស​ច្បាប់​មួយ​កន្លែង​ ដែល​បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាត់​បង់​ជីវិត​នោះ ​ត្រូវ​បាន​បញ្ឈរ​ជើង​ពី​តួនាទី​កាលពី​ម្សិលមិញ។ យុវជន​ឈ្មោះ ឆាយ អឿន អាយុ​២៥​ឆ្នាំ ​បាន​​ស្លាប់​​កាលពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា បន្ទាប់ពី​ត្រូវ​គ្រាប់​កំាភ្លើង​ចំដើម​ទ្រូង​ ខណៈ​ពេល​គាត់​កំពុង​មើល​​ល្បែង​ជល់មាន់​ក្នុង​ឃុំ​ចាន់​មូល ស្រុក​មេមត់។ …

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/21186/