កោះ​ហៅ​មន្ត្រី​នគរបាល​ខេត្ត​ម្នាក់​ពាក់ព័ន្ធ​ឲ្យ​វៀតណាម​ចូល​ជីក​រ៉ែ​ខុស​ច្បាប់

មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្ត រតនគិរី​ម្នាក់​ត្រូវ​បាន​ហៅ​ទៅ​សួរ​នាំ​កាលពី​ម្សិលមិញ បន្ទាប់​ពី​រង​ការ​ចោទ​ប្រកាន់​ថា គ្រួសារ​គាត់​បាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​ជាមួយ​នឹង​ជនជាតិ​វៀតណាម​នៅ​ក្នុង​ដី​ក្រុមហ៊ុន​អូស្ត្រាលី​ក្នុង​ស្រុក​លំផាត់។ អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​រួម​មាន​ទាំង​មន្ត្រី​រ៉ែ​និង​ថាមពល​ខេត្ត​ផង​នោះ​បាន​ចុះទៅ​បង្ក្រាប និង​ដកហូត​ម៉ាស៊ីន​កិន​មាស និង​វត្ថុតាង​ផ្សេងៗ​ទៀត​កាលពី​ថ្ងៃ​ពុធ នៅ​ចំណុច​ភ្នំ​ក្រូច​ភូមិ​កាទៀង ឃុំ​ល្បាំង​ពីរ ដែល​មាន​ជនជាតិ​វៀតណាម ៤ នាក់ និង​ខ្មែរ​ចំនួន ៦ នាក់​កំពុង​តែ​ធ្វើ​សកម្មភាព​ដោយ​ខុស​ច្បាប់។ …

ផាក់ ស៊ាងលី
http://bit.ly/1BFPNyG