គណបក្សគូជម្លោះអាចជួបចរចាគ្នាក្រោយការបោះឆ្នោតក្រុមប្រឹក្សាខេត្តនិងស្រុក
ការជួបចរចាកម្រិតថ្នាក់ដឹកនាំកំពូលរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិអាចនឹងកើតមានសារជាថ្មីនៅក្រោយថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា រាជធានី ខេត្តក្រុងដែលគ្រោងនឹងរៀបចំនៅថ្ងៃអាទិត្យខាងមុខនេះដើម្បីបញ្ចប់វិបត្តិនយោបាយក្រោយការបោះឆ្នោត។ លោក សុន ឆ័យ តំណាងក្រុមចរចាខាងគណបក្សសង្គ្រោះជាតិមានប្រសាសន៍ដោយមិនបញ្ជាក់ថាជំនួបគ្នានោះនឹងមានរបៀបវារៈអ្វីខ្លះទេដោយលោកគ្រាន់តែបញ្ជាក់ថាជំនួបនេះទំនងជានឹងធ្វើឡើងក្រោយការបោះឆ្នោត។ …