ក្រុមហ៊ុន​អភិវឌ្ឍន៍​ PPSEZ៖ ការ​ធ្លាក់​ចុះ​ចំណូល​ដោយសារ​ផែនការ​ពង្រីក​អាជីវកម្ម​

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ(PPSEZ)​ដែល​ចុះបញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា CSX បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ប្រាក់​ចំណូល​របស់​ខ្លួន ក្នុង​រយៈពេល ៩​ខែ​ នៃ​ឆ្នាំ​នេះ​ដែល​ភាគ​ច្រើន​ការ​ធ្លាក់​ចុះ​នេះ​កើត​ឡើង​ដោយសារ​បញ្ហា​ដី​ដែល​លក់​អស់ ហើយ​ថា ការ​ធ្លាក់​ចុះ​នេះ​មិន​មែន​ជា​ការ​ព្រួយ​បារម្ភ​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​នោះ​ទេ ខណៈ​ដែល​ក្រុមហ៊ុន​​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន។​ បើ​​យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល ៩​ខែ​ ក្នុង​ឆ្នាំ​នេះ​បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​សរុប​ចំនួន ៩​ខែ ​ក្នុង​ឆ្នាំ​២០១៦ ​នេះ​ មាន​ចំនួន ៧,២៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដែល​ចំនួន​នេះ​មាន​ការ​ថយ​ចុះ ៥០,៣៣​ភាគរយ​បើ​ធៀប​នឹង​ចំនួន ១៤,៨៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។​ …

ម៉ៃ គុណមករា
http://bit.ly/2gohGXJ