វិទ្យាស្ថាន​ស្តង់ដារ​នឹង​ប្រកាស​ស្តង់ដារ​ប្រហុក

ស្ដង់ដារ​សម្រាប់​ផលិតផល ប្រហុក ងៀត​ត្រី​រ៉ស់​និង​បង្គា​ក្លាស្សេ​នឹង​ត្រូវ​ដាក់​ចេញ​នៅ​ក្នុង​ពាក់​កណ្តាល ខែ​មីនា ខាង​មុខ​នេះ​ដើម្បី​ធានា​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់ និង​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល​ជលផល​របស់​កម្ពុជា។ លោក​ស្រី កៅ សុជីវី អនុ​ប្រធាន​នាយកដ្ឋាន​ជលផល​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ស្ដង់ដារ​ទាំង​បី​នេះ​រំពឹង​ថា នឹង​ប្រកាស​ជា​សាធារណៈ​នៅ​ពាក់​កណ្ដាល ខែ​មីនា ដោយ​វិទ្យាស្ថាន​ស្តង់ដារ​ជាតិ ហើយ​ភាគី​ពាក់ព័ន្ធ​មាន​ពេល​វេលា ៦០ ថ្ងៃ​ដើម្បី​ផ្ដល់​ព័ត៌មាន​កែលម្អ​ស្ដង់ដារ និង​ធ្វើ​ឲ្យ​ស្តង់ដារ​នេះ​ស្រប​តាម​ការ​អនុវត្ត​ជាក់ស្ដែង​សម្រាប់​ពួក​គាត់។ …

ចាន់ មុយហុង
http://bit.ly/1wIX7Yd