បណ្តាញសហគមន៍ព្រៃឡង់ ស្នើឲ្យបិទរោងម៉ាស៊ីនអារនិងកែច្នៃឈើរបស់ក្រុមហ៊ុនស៊ីងបាយអូថេកនៅខេត្តក្រចេះ
បណ្តាញសហគមន៍ព្រៃឡង់ទាំង៤ខេត្ត នៅថ្ងៃចន្ទនេះ បានស្នើដល់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានវិធានការបិទរោងម៉ាស៊ីនអារ និងកែច្នៃឈើរបស់ក្រុមហ៊ុនស៊ីងបាយអូថេក ខូអិលធីឌី នៅចំណូចភូមិសាស្ត្រភូមិកំពង់ដំរី ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីការពារព្រៃឈើដែលនៅសេសសល់។ យោងតាមសេចក្តីថ្លែងការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ បានលើកឡើងថា ក្នុងរយៈពេលថ្មីៗនេះ គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើសកម្មភាពយ៉ាងខ្លាំងក្លា រហូតដល់មានការចាប់ខ្លួនមេជួញដូរឈើធំៗ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់ និងបិទទីតាំងស្តុកឈើ រោងម៉ាស៊ីនកែច្នៃឈើនិងរោងសិប្បកម្មកែច្នៃឈើជាកន្លែង។ …
ប៉ិច សុធារី
https://bit.ly/33uBL2O