លោក ហ៊ុន សែន ជាអ្នកបញ្ជាឱ្យចល័តទ័ពព័ទ្ធជុំវិញទីស្នាក់ការកណ្តាលបក្សសង្គ្រោះជាតិ
អំឡុងសុន្ទរកថាកាលពីម្សលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកនឹង “កម្ចាត់ចោល” អ្នកប្រឆាំងដែលហ៊ានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ហើយក្នុងនោះលោកក៏បានប្រកាសដែរថា លោកជាអ្នកបញ្ជាដោយផ្ទាល់ឱ្យយោធាចល័តជុំវិញទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិកាលពីចុងខែមុន។ ក្នុងពិធីប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន មានប្រសាសន៍ថា លោកបានបញ្ជាពីប្រទេសសិង្ហបុរី ឱ្យយោធាធ្វើសមយុទ្ធដើម្បីសាកល្បងសមត្ថភាពបញ្ជារបស់លោកតាមប្រព័ន្ធទូរស័ព្ទ។ …
គុច ណារ៉េន
http://www.cambodiadailykhmer.com/34383