ប្រជាពលរដ្ឋមានជម្លោះដីធ្លីចាប់ធ្វើពិធីសាសនារាល់ថ្ងៃអាទិត្យ ដើម្បីឲ្យអាជ្ញាធរដោះលែងតំណាងពីពន្ធនាគារ
ក្រុមសកម្មជនដីធ្លីក្នុងសហគមន៍បឹងកក់ និងសហគមន៍មួយចំនួនទៀត នៅទូទាំងរាជធានីភ្នំពេញ រួមទាំងព្រះសង្ឃ ប្រមាណ ៣០០ អង្គ/នាក់ កាលពីម្សិលមិញ បានប្រមូលផ្តុំគ្នានៅមុខពន្ធនាគារព្រៃស (ម១ និងម២) ដើម្បីទាមទារឲ្យមានការដោះលែងតំណាងរបស់ពួកគេ រួមទាំងអតីតព្រះសង្ឃ សរុប ១១ អង្គ/នាក់ ផងដែរ។ អ្នកស្រី យ៉ោម បុប្ផា សកម្មជនការពារសិទ្ធិមនុស្សនៃសហគមន៍បឹងកក់ ដែលជាមេដឹកនាំចលនាការតវ៉ាទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌ សម្រាប់សហគមន៍រងគ្រោះដោយសារវិវាទដីធ្លីនៅក្នុងតំបន់បឹងកក់ បាននិយាយថា សិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ ប្រកបដោយភាពថ្លៃថ្នូរ ត្រូវបានលុបបំបាត់ចោលសារជាថ្មីដោយអាជ្ញាធររដ្ឋាភិបាល ចាប់តាំងពីក្រុមស្ត្រីបឹងកក់ ៧នាក់ ត្រូវបានចាប់ដាក់ពន្ធនាគារដោយចោទប្រកាន់ពីបទធ្វើឲ្យរាំងស្ទះចរាចរណ៍ផ្លូវសាធារណៈ ខណៈដែលពួកគាត់និងអ្នកភូមិជាច្រើននាក់ទៀត បាននាំគ្នាប្រមូលផ្ដុំតវ៉ាទាមទារឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយអន្តរាគមន៍រៀបចំប្រព័ន្ធលូបង្ហូរទឹក ដើម្បីរំដោះភាពលិចលង់ចេញពីភូមិរបស់ពួកគាត់។ …
ឃុត សុភចរិយា
http://bit.ly/1qOj1Rc