អ្នកភូមិ​​​តវ៉ា​​​នៅ​​​ក្រៅ​​​តុលាការ​​​ខេត្ត​​​កណ្តាលពេល​​​សាកសួរអំពី​​​ជម្លោះដី​​​ធ្លី​

អ្នក​​​ភូមិ​​​ប្រហែល​​​២០០​​​នាក់មក​​​ពី​​​ស្រុក​​​ពញាឮ​​​បាន​​​តវ៉ានៅ​​​ខាងក្រៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​កណ្តាល​​​កាល​​​ពី​​​ម្សិលមិញ អំឡុងពេល​​​តុលាការ​​​សាកសួរ​​​​​​តំណាងរបស់ខ្លួនពាក់ព័ន្ធនិងទំនាស់​​​ដីធ្លីដែលអូសបន្លាយជាយូរមកហើយ។ តុលាការ​​​បាន​​​កោះហៅ​​​អ្នក​​​ភូមិ១២​ ​​នាក់​​​កាល​​​ពី​​​ថ្ងៃទី​​​៣០​​​ខែ​​​មិថុនា បន្ទាប់ពី​​ក្រុមហ៊ុន​​​អ​ភិវឌ្ឍន៍ផានអុីមុិច​​​បាន​​​ប្តឹង​​​ប្រជាជន​​​ជា​ច្រើន​​​​​គ្រួសារ ដែល​​​បាន​​​ដឹកនាំ​​​ការតវ៉ាប្រឆាំង​​​ក្រុម​​​ហ៊ុន​​​នេះ ថា​​​បានរំលោភយក​​​ដី៦៣​​​ហិកតា​​​របស់​​​អ្នក​​​ភូមិ​​​១៨០​​​គ្រួសារ ក្នុង​​​ភូមិ​​​ចំនួន​​​ពី​​​នៅ​​​ឃុំ​​​ពញាឮ។ …

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/17459/