ការ​ផ្តល់​សៀវភៅ​គោល​យឺត​និង​បង់​ប្រាក់​រង​ការ​រិះគន់

សិស្ស​វិទ្យាល័យ​ចំនួន​បួន​នៅ​រាជធានី​ភ្នំពេញ បាន​ឡើង​សួរ​ដេញ​ដោល​ជាមួយ​មន្ត្រី​អប់រំ​ចំពោះ​ការ​មិន​ទទួល​បាន​សៀវភៅ​សិក្សា​គោល​ទាន់​ពេល និង​ត្រូវ​បង់​លុយ​ទៅ​បណ្ណារក្ស ខណៈ​គោល​ការណ៍​មិន​មាន​ការ​បង់​ប្រាក់។ វេទិកា​ពិគ្រោះ​យោបល់​ស្តី​ពី​តម្រូវ​ការ​សិស្ស និង​សៀវភៅ​សិក្សា​គោល​ដែល​រៀបចំ​កាល​ពី​ម្សិលមិញ​នៅ​ក្រសួង មហាផ្ទៃ យុវតី ឌុក រតនា អាយុ ១៨​ឆ្នាំ រៀន​ថ្នាក់ ទី១២ វិទ្យាល័យ​ទួលអំពិល ខណ្ឌ​ដង្កោ ឲ្យ​ដឹង​ថា ដោយសារ​សៀវភៅ​សិក្សា​គោល ឬ​ហៅ​ថា សៀវភៅ​ពុម្ព​សម្រាប់​ថ្នាក់ ទី១២ បញ្ជូន​មក​ដល់​សាលា​យឺត នាង​មិន​អាច​ចាំ​បាន នាង​ក៏​ចំណាយ​ទិញ​សៀវភៅ​នៅ​លើ​ទីផ្សារ។ នាង​និយាយ​ថា៖ «នៅ​ឆ្នាំ សិក្សា​២០១៣-១៤ នេះ​ខ្ញុំ​មិន​បាន​ទទួល​សៀវភៅ​សិក្សា​គោល​គ្រប់​គ្រាន់​ទេ សម្រាប់​ការ​សិក្សា ពីព្រោះ​សៀវភៅ​មួយ​ចំនួន មាន​ការ​ខ្វះ​ខាត ដូចជា​សៀវភៅ​គីមីវិទ្យា និង​រូបវិទ្យា។ ខ្ញុំ​ក៏​ចំណាយ​លុយ​ប្រមាណ ១៥ ដុល្លារ​ទិញ​សៀវភៅ​មួយ​ឈុត​តែ​ម្តង ព្រោះ​ខ្ញុំ​មិន​អាច​ចាំ​បាន​ដោយ​សារ​សៀវភៅ​មក​ដល់​សាលា​យឺត​ពេក»។ …

ឆាយ ច័ន្ទនីដា
http://www.postkhmer.com/national/1-national-news/114752-2014-05-23-03-04-55