ពលរដ្ឋ​ ៣១ ​គ្រួសារ​​ សុំ​នាយករដ្ឋមន្ត្រី​ជួយ​ឆ្វៀល​ដី​ចេញពី​ដែន​ជម្រក​សត្

ពលរដ្ឋ​ចំនួន​ ៣១ ​គ្រួសារ​​រស់នៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើ​អន្ដរាគមន៍​ជួយ​កាត់​ឆ្វៀលដី​ដែល​ពួកគេ​កំពុង​រស់នៅ​ចេញពី​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស ដើម្បី​ប្រគល់ជូន​ពួកគេ ខណៈ​អាជ្ញាធរ​ព្រមាន​បណ្ដេញ​ចេញពី​ទីតាំង​នោះ ដោយ​អះអាង​ថា​ពួកគេ​បានមក​តាំង​លំនៅ​ខុសច្បាប់​។ តាម​លិខិត​ស្នើសុំ​អន្តរាគមន៍​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ចុះ​ថ្ងៃទី ​១៦ ខែ​វិច្ឆិកា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​នា​ថ្ងៃទី​ ១៨ វិច្ឆិកា ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ទាំង​ចំនួន ៣១ ​គ្រួសារ​ បាន​មក​តាំង​លំនៅឋាន និង​អាស្រ័យផល​ (​ធ្វើស្រែ​ចម្ការ​)​ នៅក្នុង​ភូមិ​ស្ទឹងថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ តាំងពី​ឆ្នាំ​ ២០០០ ដោយ​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​។ …

សុទ្ធ គឹមសឿន
https://bit.ly/2s4sMY3