សហគមន៍​ ៨ នៅកំពត​ នឹងដាំដើមកោងកាង មួយសែនដើម

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន៣​ ​ប្រជា​សហគមន៍​ ​និង​អាជ្ញាធរ​ ​បាន​រៀបចំ​យុទ្ធនាការ​ដាំ​ដើម​កោងកាង​ ​មួយ​សែន​ដើម​ ​នៅក្នុង​សហគមន៍​ចំនួន៨​ ​ក្នុង​ខេត្តកំពត​ ​ចាប់ពី​ខែកញ្ញា​ ​ដល់​ខែធ្នូ​ ​ដើម្បី​បង្កើន​គម្រប​ព្រៃកោងកាង​ ​និង​អភិរក្ស​ជីវចម្រុះ​ ​ខណៈ​ដែល​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ ​បាន​បន្ត​ដាំ​កូនឈើ​ព្រៃ​ជិត​ ​២ម៉ឺន​ដើម​បន្ថែម​ទៀត​ ​នៅ​ខេត្តសៀមរាប​។​ យុទ្ធនាការ​ដាំ​ដើម​កោងកាង​ ​រៀបចំឡើង​ក្រោម​កិច្ចសហការ​រវាង​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​ ​(​AAC​)​ ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​និង​កុមារ​នៅ​កម្ពុជា​ ​(​CWDCC​)​ ​អង្គការ​សាមគ្គី​(​SAMAKY​ ​Organization​)​ ​និង​សហគមន៍​មួយចំនួន​ ​ក្រោម​កិច្ចសហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពត​។​ …

ប៉ិច​ ​សុធា​រី​
https://bit.ly/2keNUaE