កម្ពុជា អះអាងពីការតភ្ជាប់ផ្លូវរថភ្លើងជាមួយថៃ នៅចុងឆ្នាំតាមការគ្រោងទុក
ការតភ្ជាប់ផ្លូវរថភ្លើងកម្ពុជាជាមួយផ្លូវរថភ្លើងប្រទេសថៃ នឹងសម្រេចបានតាមការគ្រោងទុក នៅចុងឆ្នាំ២០១៦។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។ ប៉ុន្តែការងារស្ដារផ្លូវដែកចាស់ទ្រុឌទ្រោម ពីខេត្តភាគខាងជើងមកភ្នំពេញ មិនទាន់ត្រូវបានស្ដារចប់នៅឡើយទេ ខណៈរដ្ឋាភិបាលថា ថវិកាដើម្បីស្ដាររថភ្លើងមានចំនួនតិចតួច។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងកាលពីថ្ងៃចន្ទ ថា ផ្លូវរថភ្លើងកម្ពុជា ជាមួយថៃ នឹងត្រូវតភ្ជាប់គ្នានៅចុងឆ្នាំនេះ ស្ថិតនៅខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ប្រទេសថៃ។ …
ជា វណ្ណៈ
http://bit.ly/2gmtKXh