អ្នកភូមិទៅដេកយាមបន្ទាប់ពីក្រុមហ៊ុនចិនឈូសឃើញបដិមា
ក្រុមអ្នកភូមិប្រមាណ ១០០ នាក់ បាននាំគ្នាទៅបោះជំរំដេកចាំបន្ទាប់ពីគ្រឿងចក្រក្រុមហ៊ុនដីសម្បទាន ចិន នៅក្នុងស្រុក ត្បែងមានជ័យ បានឈូសប្រទះឃើញព្រះពុទ្ធបដិមា ថ្មភក់សតវត្សរ៍ ទី៨ កាលពីថ្ងៃពុធ។ លោក អ៊ុង វីរៈ អនុប្រធានមន្ទីរវប្បធម៌ខេត្តបានថ្លែងថា ក្រុមហ៊ុន ចិន Lan Feng បានជីករណ្តៅជម្រៅពីរម៉ែត្រនៅក្នុងបរិវេណនៃប្រាសាទ យក្ស ប្លោក នៅពេលពួកគេប្រទះឃើញវត្ថុបុរាណមុនសម័យអង្គរ ដែលមានទំហំ ៦០ សង់ទីម៉ែត្រ គុណ ៦០ សង់ទីម៉ែត្រ និងមានទម្ងន់ប្រហែល ៥០ គីឡូក្រាមនៅមូលដ្ឋាននោះ។ លោក ម៉ៅ រី ប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ខេត្ត បានថ្លែងថា មន្ត្រីវប្បធម៌ បានស្នើសុំក្រុមហ៊ុន Lan Feng ឈប់ជីកឈូសឆាយនៅក្នុងតំបន់នោះជាបណ្តោះអាសន្នសិន រហូតទាល់តែអ្នកជំនាញអាចពិនិត្យតំបន់នេះបន្ថែមទៀតដោយលោកកត់សម្គាល់ថា វាអាចនឹងមានវត្ថុបុរាណដទៃផ្សេងៗកប់នៅទីនោះ។ …
សែន ដាវីត
http://www.postkhmer.com/national/1-national-news/111302-2014-02-28-03-25-44