ERA ចង់​ឲ្យ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​តាម​បែប​ទំនើប

បន្ទាប់​ពី​រក​ឃើញ​ថា ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បច្ចុប្បន្ន នៅ​មាន​កំហុស​នៃ​ការ​បញ្ចូល​ទិន្នន័យ​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​មាន​ឈ្មោះ​ស្ទួន​ច្រើន​នោះ សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត (ERA) កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ពិភាក្សា​លើ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី តាម​បែប​ទំនើប​កម្ម និង​បាន​ស្នើ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ប្រើ​ប្រាស់​ប្រព័ន្ធ​ថ្មី​នេះ ដើម្បី​ធានា​ពី​គុណភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ចុះ​ឈ្មោះ។ … លោក បញ្ញា បន្ត​ថា ERA ដែល​បណ្តុំ​ទៅ​ដោយ​អង្គការ​ចំនួន ២០ នឹង​ធ្វើ​ការ​សាក​ល្បង​ប្រើ​ប្រាស់​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​បែប​ទំនើប​នេះ​នៅ​ក្នុង​ឃុំ​ចំនួន​ពីរ​នៅ​តំបន់​ប្រជុំជន​និង​តំបន់​ដាច់​ស្រយាល​នៅ​ពាក់​កណ្តាល ខែ​ធ្នូ និង ខែ​មករា ឆ្នាំ​ក្រោយ។ ការ​បង្កើត​ប្រព័ន្ធ​បែប​ទំនើប​នេះ​នឹង​ចំណាយ​ថវិកា​អស់​ប្រមាណ ១៧ លាន​ដុល្លារ​ដោយ​ធ្វើ​រយៈ​ពេល​យ៉ាង​យូរ ៣​ខែ ហើយ​ចំនួន​ថវិកា​នេះ គឺ​តិច​ជាង​ការ​ចំណាយ​សម្រាប់​ដំណើរ​ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​បច្ចុប្បន្ន។ …

Kevin Ponniah
http://bit.ly/1HtSvXI