កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទំនងជាពន្យារពេល ដោយការពិភាក្សាបានជាប់គាំង
លោក អេង ឆៃអ៊ាង សមាជិកសភាគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា ក្រុមការងារកំណែទម្រង់ការបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានលុបចោលកិច្ចប្រជុំរបស់ខ្លួនដែលបានគ្រោងទុកទាំងពីរលើកនៅសប្តាហ៍នេះ ហើយឥឡូវនេះទំនងជាមិនបញ្ចប់ការចរចាទាន់ពេលវេលាសម្រាប់គណៈកម្មាធិរៀបចំការបោះឆ្នោតថ្មីដែលនឹងបង្កើតឡើងនៅខែក្រោយនេះឡើយ។ គណៈប្រតិភូមកពីគណបក្សនីមួយៗបានជួបប្រជុំគ្នាពីរលើកក្នុងមួយសប្តាហ៍ដើម្បីពិភាក្សាលើការកែប្រែច្បាប់បោះឆ្នោតជាតិ បន្ទាប់ពីមានភាពជោគជ័យកាលពីឆ្នាំមុនក្នុងការចរចាអំពីច្បាប់បង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ដែលមានពីរគណបក្ស។ …
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/22191/