ក្រុមការងារអាស៊ានស្តីពីកៅស៊ូ ឯកភាពគ្នាលើស្តង់ដាររួម
បណ្ដាប្រទេសអាស៊ានកាលពីថ្ងៃម្សិលមិញបានឯកភាពលើស្ដង់ដាររួមចំនួន ៦១ នៃផលិតផលកៅស៊ូក្នុងកិច្ចប្រជុំលើកទី ២៣ នៅសៀមរាប។ នេះបើតាមលោក ចាន់ បូរិន អគ្គនាយកវិទ្យាស្ថានស្ដង់ដារកម្ពុជា។ លោក ចាន់ បូរិន លើកឡើងថាកិច្ចប្រជុំលើកទី ២៣ របស់ក្រុមការងារផលិតកម្មកៅស៊ូរបស់អាស៊ានចាប់ពីថ្ងៃទី ២៣ ខែសីហាដល់ថ្ងៃទី ២៥ ខែសីហាគឺដើម្បីពិភាក្សាអំពីផលិតផលកៅស៊ូ និងឧបសគ្គបច្ចេកទេសពាណិជ្ជកម្ម។ លោកបានបញ្ជាក់ថា ក្នុងចំណោមស្ដង់ដារ ៦១ មានស្ដង់ដារសម្រាប់ផលិតផលពីកៅស៊ូ និងស្ដង់ដារសម្រាប់ការធ្វើតេស្ដលើផលិតផល។ …
ចេង សុខហ័ង
http://bit.ly/2bU4PaG