ការ​ផ្តល់​ដី​សម្បទាន​ជា​ប្រភព​ធ្វើឲ្យ​មាន​ជម្លោះ​ដីធ្លី

តំណាង​​សហគមន៍​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​រដ្ឋសភា​បន្ត​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​​ការ​ដោះស្រាយ​​ជម្លោះ​ដីធ្លី​ដែល​​មិន​ទាន់​បាន​ដោះស្រាយ​ជាង ៣០០ ករណី​ខណៈ​ដែល​​​ការ​​វិភាគ​​ស្ថិតិ​​មួយ​នៅ​ឆ្នាំ​ ២០១៤ ​​​រកឃើញ​​ថា​មូលហេតុ​ចម្បង​ដែល​ធ្វើឲ្យ​កើត​មាន​​ជម្លោះ​ដីធ្លី​គឺ​ដោយសារ​​រដ្ឋាភិបាល​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​បាន​​ធ្វើឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​​ជាង ១៧០០០ គ្រួសារ​។

ការ​ជំរុញ​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​សិក្ខា​សាលា​​ផ្សព្វផ្សាយ​របាយការណ៍​ «ការ​វិភាគ​ស្ថិតិ​ស្តីពី​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ឆ្នាំ ២០១៤» របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) ដែល​​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​​ទន្លេ​បាសាក់​ ២ រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​។ …

ប៉ិច សុធារី
http://bit.ly/1OQnjGv