ចំណូល​របស់​រដ្ឋាករ​ទឹក​កើន​តែ​ប្រាក់​ចំណេញ​ចុះ

​ចំណូល​សរុប​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ (PPWAS)​ ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​នៅ​ក្នុង​ត្រីមាស​ទី​៣ ​ឆ្នាំ​២០១៦ ​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​ខណៈ​ប្រាក់​ចំណេញ​ធ្លាក់​ចុះ​។ ​នេះ​បើ​តាម​របាយ​ការណ៍​ប្រចាំ​ត្រី​មាស​ដែល​បាន​​ចេញ​ផ្សា​យ​​ក្នុង​​ផ្សារ​ហ៊ុន​កម្ពុជា​​កាល​ពី​ថ្ងៃ​​ម្សិល​មិញ​។​ ​របាយ​ការណ៍​បង្ហាញ​ថា ​ក្នុង​រយៈ​ពេល​៣​ខែ​នៃ​ត្រី​មាស​​ទី​៣​នេះ ​ក្រុម​ហ៊ុន​ទទួល​បាន​​ចំណូល​សរុប​ជាង​១៣​,​៨០ លាន​ដុល្លារ​អា​មេរិ​ក​​កើន​​ឡើង​ជាង​១​លាន​ដុល្លារ​​​ពី​ត្រី​មាស​ទី​៣​ឆ្នាំ​២០១៥​។ …

Post Staff
http://bit.ly/2h9whm5