ជំនន់​បង្ក​ការ​ខូចខាត​សន្ទូង​ក្នុង​ខេត្ត ២ ធ្ងន់ធ្ងរ

ស្រូវ​ពង្រោះ​ប្រមាណ​ជាង​ ១ ​ពាន់​ហិកតា​នៅ​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង​បាន​រង​ការ​ខូចខាត​ទាំង​ស្រុង​ខណៈ​សន្ទូង​​ជិត​មួយ​ម៉ឺន​ហិកតា​នៅ​ខេត្ត​ត្បូងឃ្មុំ​កំពុង​រង​ផលប៉ះពាល់​គួរ​ឲ្យ​បារម្ភ​ដោយសារ​ជំនន់​ទឹកភ្លៀង​។ នេះ​បើ​តាម​ការ​អះអាង​ពី​លោក​ កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កាលពី​ម្សិលមិញ​។ លោក​បាន​ថ្លែង​ថា​ជំនន់​ទឹកភ្លៀង​ដែល​បង្ក​ឡើង​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​រយៈពេល​ពីរ​សប្ដាហ៍​ចុង​ក្រោយ​នេះ​បាន​បង្ក​ឲ្យ​លំនៅឋាន​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​នៅ​ក្នុង​តំបន់​វាល​ទំនាប​ត្រូវ​បាន​ជន់​លិច​ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជាច្រើន​ខ្សែ​ក៏​ទទួល​រង​ការ​ខូចខាត​ផង​ដែរ​។ …

ឃុត សុភចរិយា
http://bit.ly/2e5ZfS9