ទិន្នន័យ​ផល​ស្រូវ​របស់​ក្រសួង​ អាច​សុទិដ្ឋិ​និយម​ជ្រុល

ការ​ប៉ាន់​ប្រមាណ​ថ្មី​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​អំពី​ទិន្នផល​ស្រូវ​នៅ​ឆ្នាំ​នេះ និង​ការ​ព្យាករ​សម្រាប់​ឆ្នាំ​ក្រោយ​អាច​មាន​ភាព​សុទិដ្ឋិនិយម​ជ្រុល ខណៈ​ពេល​ដែល​គ្រោះ​រាំង​ស្ងួត​បាន​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ ហើយ​ត្រូ​វ​បាន​រំពឹង​ថា​នឹង​បន្ត​កើត​មាន​រហូត​ដល់​ការ​ប្រមូល​ផល​នៅ​រដូវ​ប្រាំង​​ខាង​មុខ។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ និង​អ្នក​វិភាគ​ក្នុង​ឧស្សាហកម្ម​នេះ​។

ក្រសួង​កសិកម្ម​បាន​ប៉ាន់​ប្រមាណ​ថា ទិន្នផល​ស្រូវ​សរុប​នៅ​រដូវ​វស្សា​ឆ្នាំ​នេះ​អាច​កើន​ឡើង​តិច​ជាង ១​ភាគរយ (ជាង ៣​ម៉ឺន​តោន) ​ដល់​ជាង ៧,១៧​ លាន​តោន​ ចំណែក​ឯ​ការ​ប្រមូល​ផល​នៅ​រដូវ​ប្រាំង​អាច​ធ្លាក់​ចុះ ៦​ភាគរយ (​ជាង ១២​ម៉ឺន​តោន) មក​នៅ​ត្រឹម​ជាង ២,០៥​លាន​តោន​។ …

Ananth Baliga
http://bit.ly/1QuXQ5T