អង្គការសិទ្ធិមនុស្ស​នៅ​ទី​ក្រុងប៉ារីស​ថ្កោលទោស​ចំពោះ​ការ​បាញ់​សម្លាប់​អ្នក​តវ៉ា​ពី​សំណាក់​អាជ្ញាធរ​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ដែល​បាន​ចេញផ្សាយ​ក្នុង​ក្រុងប៉ារីស​កាលពី​ថ្ងៃ​ច័ន្ទ​ ​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ (FIDH)​ ព្រមទាំង​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​អា​ដ​ហុ​ក​ ​និង​លី​កាដូ​ ​កាលពី​ថ្ងៃ​សុក្រ​បាន​ថ្កោលទោស​ចំពោះ​ការ​បាញ់​កម្មករ​រោងចក្រ​កាត់ដេរ​ដែល​បាន​ធ្វើការ​តវ៉ា​ពី​សំណាក់​អាជ្ញាធរ​។​ ​លោក​ ការី​ម​ ឡា​ហ៊ី​ធី​ ប្រធាន​ FIDH​ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា​ “​ការ​បាញ់​សម្លាប់​បាតុករ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​មិន​អាច​ទទួលយក​បាន​ឡើយ​។​ ​រដ្ឋាភិបាល​ត្រូវ​តែ​ប្រើប្រាស់​ការ​ចរចា​ ​មិនមែន​ប្រើ​អាវុធ​ ​និង​ដំបង​ ​ដើម្បី​ដោះស្រាយ​ការ​ទាមទារ​របស់​កម្មករ​ ​និង​ដើម្បី​ដោះស្រាយ​ជាមួយ​អ្នកប្រឆាំង​ផ្នែក​នយោបាយ​បែប​នេះ​ឡើយ​”​។​ …

Denise Hruby
http://www.cambodiadailykhmer.com/news/9189/