ការ​ផ្អាក​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ចាប់តាំងពី​មុន​ការ​បោះ​ឆ្នោត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​ផ្លូវគោក​

មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ក្រសួង​មហា​ផ្ទៃ​ បាន​ទទួល​ស្គាល់​ថាការបន្ត​​ផ្អាក​ការ​អនុវត្ត​​ច្បាប់​ច​រា​ចរណ៍​​របស់​នគរបាល​ចរាចរ​​ចាប់​តាំង​ពី​មុន​ការ​បោះឆ្នោត​ជាតិ​ កាល​ពី​ខែ​កក្កដា​​​មក​បាន​ធ្វើ​ឲ្យមាន​ផល​​ប៉ះ​ពាល់​ដល់​សុវត្ថិភាព​ផ្លូវ​គោក។ អង្គការ​សុវត្ថិភាព​ផ្លូវ​គោក​ បាន​សម្តែងក្តី​ព្រួយ​បារម្ភ​រួច​មក​ហើយ​​ថា ការ​សម្រេច​ផ្អាក​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​​អំឡុងពេល​ជិត​បោះ​ឆ្នោត​ កាល​ពី​ខែ​កក្កដា​នឹង​ធ្វើ​អ្នក​បើក​បរ​មិន​គោរព​ច្បាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យមាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ ទោះ​បី​ជា​តួលេខ​បឋម​ពី​ក្រសួង​មហា​ផ្ទៃ​សម្រាប់​ឆ្នាំ​២០១៣​ បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​កើន​បន្តិច​បន្តួច​ ហើយ​ការ​ស្លាប់​ដោយ​គ្រោះ​ថា្នក់​ចរាចរណ៍​មាន​ចំនួន​១.៩០១នាក់​ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១២​ ដែលមាន​អ្នក​ស្លាប់​​ចំនួន​១.៨៩៤​​នាក់​ក្តី​។ …

Simon Henderson និង បិន សុខឃៀន
http://www.cambodiadailykhmer.com/news/9423/