ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប សាងសង់សណ្ឋាគារផ្កាយប្រាំលើកោះរ៉ុង
សណ្ឋាគារលំដាប់ផ្កាយប្រាំថ្មីមួយត្រូវបានបើកការដ្ឋានសាងសង់នៅលើកោះរ៉ុងក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍ ស្ថិតក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងវិនិយោគិនជនជាតិស្វ៊ីស។
លោក ឃិន រ៉េមី ជំនួយការផ្ទាល់របស់លោក គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប បានថ្លែងថា សណ្ឋាគារថ្មីឈ្មោះថា Royal Sands Koh Rong Resort ដែលត្រូវបានសាងសង់នៅលើកោះធំទីពីររបស់ប្រទេសកម្ពុជានេះ នឹងចំណាយថវិកាចំនួន ៤០លានដុល្លារសម្រាប់ដំណាក់កាលទីមួយ ហើយនឹងត្រូវបានសាងសង់ជាលក្ខណៈវីឡាដែលមានចំនួន ៦៧ខ្នង ស្មើនឹងប្រហែល ១៤៨បន្ទប់ ដោយក្នុងវីឡានីមួយៗមានអាងហែលទឹកមួយ។ …
គុណ គួរចេតនា
http://bit.ly/1RMEgTH