ក្រសួង​ឲ្យ​សាលា​អប់រំ​កុមារ​មាន​បញ្ហា​អូទីសឹម រើ​ទីតាំង

ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​បាន​ឱ្យ​អង្គការ​សាលារៀន​ទន្សាយ​ដែល​ផ្ដល់​ការ​អប់រំ​ជា​ពិសេស​ដល់​កុមារ​កើត​មាន​បញ្ហា​អូទីសឹម ​(autism) រើ​ទីតាំង​ចេញ​ពី​បុរី​ទារក​ និង​កុមារ​ជាតិ​ និង​បាន​ប្រាប់​ឱ្យ​ស្វែងរក​អគារ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ បន្ទាប់​ពី​បាន​ជួយ​ផ្ដល់​ទីតាំង​ឱ្យ​អង្គការ​នេះ​ដំណើរការ​អស់​ពេល​ជាង​ ២២ ឆ្នាំ​ ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​កុមារ​ខ្លះ​អាច​ឲ្យ​កូន​ឈប់​រៀន​។ លោក ​ហ៊ុន​ ទូច​ នាយក​ប្រតិបត្តិ​អង្គការ​សាលា​រៀន​ទន្សាយ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ខាង​អគ្គនាយកដ្ឋាន​សុខុមាលភាព​កុមារ​កាល​ពី​ថ្ងៃទី ​៣១​ ខែ ​កក្កដា​ បាន​ស្នើ​ឱ្យ​អង្គការ​សាលារៀន​ទន្សាយ​រើ​ទីតាំង​ចេញ​ពី​បុរី​ទារក​ និង​កុមារ​ជាតិ​ នៅ​ភូមិ​ដំណាក់​ធំ​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ ដោយ​លើក​ហេតុផល​ថា ​ដើម្បី​យក​អគារ​ប្រគល់​ឱ្យ​កុមារ​ពិការភាព​ផ្សេង ​ដែល​ត្រូវ​បញ្ជូន​ចេញ​ពី​មន្ទីរ​ពេទ្យ​គន្ធបុប្ឆា​។ …

ខន សាវិ
https://bit.ly/302S1pz