ប្រធានព្រឹទ្ធសភាថ្មីមានទីប្រឹក្សាចំនួន ៣៨ នាក់
ព្រះមហាក្សត្របានតែងតាំងទីប្រឹក្សារបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាថ្មី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាចំនួន ៣៨ រូប។ ព្រះមហាក្សត្រព្រះបាទសម្តេចនរោត្តមសីហមុនីបានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យចុះថ្ងៃទី ២២ ខែមិថុនា បានតែងតាំងទីប្រឹក្សាប្រធានព្រឹទ្ធសភាលោក សាយ ឈុំ ចំនួន ៣៨ រូបដែលការតែងតាំងនេះត្រូវបានធ្វើឡើងពីរសប្តាហ៍ បន្ទាប់ពីមរណភាពរបស់លោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនចាប់តាំងពីឆ្នាំ ១៩៩១ ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៨ ខែមិថុនាក្នុងជន្មាយុ ៨៣ ឆ្នាំ។ …
វង្ស សុខេង
http://bit.ly/1IzSizL