តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​មានការ​វិវត្ត និង​ផ្តល់​ការងារ​ច្រើន​សម្រាប់​ប្រជាជន​ក្នុងស្រុក

តំបន់​សេដ្ឋកិច្ច​ពិសេស​បានប្រកាស​ជា​ផ្លូវការ​ក្រោម​អនុក្រឹត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឆ្នាំ​ ២០០៥​ ។ Manahttan នៅក្នុង​ខេត្តស្វាយរៀង​គឺជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទីមួយ​របស់​កម្ពុជា​ដែល​បានចាប់ផ្ដើម​សាងសង់​ក្នុង​ឆ្នាំ​ ២០០៥​ ។ តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្រុងព្រះសីហនុ​គឺជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា ដែលមាន​ផ្ទៃដី​ធំ​ជាង​ ១០០០​ ហិកតា ដែលមាន​ទឹកប្រាក់​ចំនួន​ ៣២០ ​លាន​ដុល្លារ ហើយនឹង​អាច​សាងសង់​រោងចក្រ​ដល់​ទៅ​ ៣០០ ​រោងចក្រ និង​ផ្ដល់​ការងារ​ចំនួន​ ៨០០០០ ​កន្លែង​ផងដែរ​។​ ​ខណៈ​គំនិត​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​វិវត្ត​ តំបន់​ជាច្រើន​បាន​លេចឡើង​នូវ​ភាព​ខុសប្លែកគ្នា​ជាច្រើន​ក្រោម​ទ្រង់ទ្រាយ​លក្ខណៈ​និង​គោលដៅ​ផ្សេងៗ​ពីគ្នា​។ …

James Whitehead
http://bit.ly/1KVDUqi