គម្រោងកាត់បន្ថយការប្រើប្លាស្ទិក ត្រូវអនុវត្តតាមសាលានៅខេត្តសៀមរាប
អង្គការជំនឿលើសិស្សជនបទកម្ពុជាសហការជាមួយក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡាកំពុងរៀបចំអនុវត្ដគម្រោងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀនក្នុងខេត្ដសៀមរាប ខណៈជំហានដំបូងនេះមានសាលារៀនចំនួន ២០ នឹងត្រូវជ្រើសរើសជាកន្លែងគ្មានប្លាស្ទិកដោយប្រើប្រាស់ដបទឹកជំនួសវិញ។ លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងកាលពីថ្ងៃពុធថា អង្គការជំនឿលើសិស្សជនបទកម្ពុជាមានគម្រោងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀនតាមរយៈការប្រើប្រាស់ដបទឹកក្នុងនោះដបទឹកចំនួន ៤០០០ គ្រោងនឹងចែកជូនសិស្សក្នុងការអនុវត្តគម្រោងជំហានដំបូងក្នុងខេត្តសៀមរាបនាចុងខែកុម្ភៈឆ្នាំ ២០២០ ខាងមុខ។ …
វ៉ន ដារ៉ា
https://bit.ly/305KcR3