SMEs​ ត្រូវ​បាន​ជម្រុញ​ដើម្បី​អនុវត្តន៍​តាម​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​បង់ពន្ធ​ថ្មី​

​សហគ្រាស​ធន​តូច​ និង​មធ្យម​ (SME)​ ភាគច្រើន​ នៅ​មិន​ទាន់​យកចិត្តទុកដាក់​ពី​របៀប​នៃ​ការ​អនុវត្ត​ទៅ​តាម​បទបញ្ញត្តិ​ពន្ធដារ​ថ្មី​ ដែល​នឹង​ត្រូវ​អនុវត្តន៍​នៅ​ចុងឆ្នាំ​នេះ​ នេះ​បើ​យោង​តាម​មន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច​។​ លោក​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​មាន​ប្រសាសន៍​ថា​ ក្រុម​មន្ត្រី​កំពុង​រៀបចំ​បណ្តុះបណ្តាល​ជួយ​ដល់​សហគ្រាស​ SME​ ក្នុង​ការ​អនុវត្ត​ជាមួយនឹង​ “​របប​ពន្ធ​ជាក់ស្តែង​”​។​ រដ្ឋាភិបាល​បាន​ចាប់ផ្តើម​លុប​ចោល​របប​ប៉ាន់​ប្រមាណ​ចាស់​សម្រាប់​ការ​បង់ពន្ធ​នៅ​ក្នុង​ឆ្នាំ​ ២០១៥​។​ រាល់​ពាណិជ្ជកម្ម​ទាំងអស់​ជាមួយ​ចំណូល​ដែល​មាន​ទំហំ​ទឹកប្រាក់​ ១២៥,០០០​ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​  ​ត្រូវ​បាន​ចុះបញ្ជី​បង់ពន្ធ​ក្រោម​របប​ពន្ធ​ជាក់ស្តែង​យ៉ាង​ម៉ត់ចត់​នៅ​ចុងឆ្នាំ​មុន​។​ …​

សុខ ចាន់
http://www.khmertimeskh.com/news/38595/smes-urged-to-comply-with-tax-changes/