កូនលោក សុខ អាន ត្រូវបានតែងតាំងតំណែងនៅគណៈរដ្ឋមន្ត្រី
លោក សុខ សុកាន កូនប្រុសលោកឧបនាយករដ្ឋមន្រ្តី សុខ អាន ត្រូវបានតែងតាំងជាផ្លូវការនូវតំណែងជាអគ្គលេខាធិការរង នៅទីស្តីការគណៈរដ្ឋមន្រ្តីដែលជាឋានៈស្មើរដ្ឋលេខាធិការ។ នេះបើតាមសៀវភៅព្រះរាជកិច្ចដែលចេញកាលពីខែមុន។ លោក ឯក ថា អ្នកនាំពាក្យម្នាក់នៅអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋ មន្រ្តី បានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតអំពីប្រវត្តិការងាររបស់ លោក សុកាន ទេ ប៉ុន្តែបានថ្លែងថា គាត់បានបម្រើការងារនៅក្នុងរដ្ឋាភិបាលនិង «ជាយុវជនគំរូ»។ …
វង្ស សុខេង
http://postkhmer.com/index.php/national/1-national-news/108753-2014-01-03-03-49-37