ក្រុមគ្រួសារតក់ស្លុត ចំពោះការសម្លាប់កងរក្សាសន្តិភាព ៤ រូប
រដ្ឋាភិបាលកម្ពុជាប្រកាសឲ្យដឹងជាផ្លូវការថា មន្ត្រីកងរក្សាសន្តិភាពកម្ពុជាដែលបាត់ខ្លួនចំនួនបីរូបក្រោយការវាយប្រហាររបស់ក្រុមឧទ្ទាមមិនស្គាល់អត្តសញ្ញាណនៅអាហ្វ្រិកកណ្តាលនោះត្រូវបានស្លាប់ ធ្វើឲ្យចំនួនអ្នកដែលត្រូវបានសម្លាប់ឡើងដល់ ៤ រូបដែលព័ត៌មាននេះបានធ្វើឲ្យសមាជិកគ្រួសាររបស់ពួកគេមានភាពរន្ធត់ និងតក់ស្លុតយ៉ាងខ្លាំង។ កងកម្លាំងរក្សាសន្ដិភាពទាំង ៤ រូបដែលត្រូវបានសម្លាប់មានលោក អនុសេនីយ៍ទោ អ៊ឹម សំ អាយុ ៣៧ ឆ្នាំ លោកអនុសេនីយ៍ឯក ម៉ៅ អេង អាយុ ៣៧ ឆ្នាំ លោក ព្រិន្ទបាលទោ ស៊ាង នរិន្ទ អាយុ ៣៥ ឆ្នាំ និងលោក ព្រិន្ទបាលទោ មុំ តុលា អាយុ ៣១ ឆ្នាំ។ …
ទូច សុខា
http://bit.ly/2pmm7X2