ទាហាន​​​ និង​​​ក្រុមហ៊ុន​​​មួយ​​​មក​​​ពីសិង្ហបុរី នឹង​​​ដាំ​​​ដើម​​​ឈើ​​​​​​ចំនួន​​​៦​​​លាន​​​ដើម

មន្ត្រី​​​មួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រសួង​​​ការ​​​ពារជាតិ​​​មាន​​​គម្រោង​​​ធ្វើ​​​ការ​​​ជាមួយ​​​ក្រុមហ៊ុន​​​មួយ​​​​​​មក​​​ពី​​​ប្រទេស​​​សិង្ហបុរី​​​ដើម្បី​​​​​​ដំា​​​ដើម​​​ឈើ​​​ចំនួន​​​៦​​​លាន​​​ដើម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ ពេល​​​បាន​​​ផល​​​ដើម​​​ឈើ​​​ទាំង​​​នេះ​​​នឹង​​​​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​ធ្វើ​​​ជា​​​​​​ទឹក​​​អប់​​​​​​គុណភាព​​​ខ្ពស់​​​​​​ ថ្នាំ​​​ពេទ្យ​​​ តែ​​​ ធូប និង​​​គ្រឿង​​​សង្ហារិម។ ក្រុមហ៊ុន​​​ One Plantation Holdings បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​កា​​ល​​​ពីខែ​​​មុន​​​ជាមួយ​​​ក្រសួង​​ការ​​​ពារ​​​ជាតិ​​​។ នៅ​​​ក្នុង​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​គេ​​​នឹង​​​បង្រៀន​​​ទាហាន​​​​​​ចូល​​​និវត្ត​​​ន៍​​​ និង​​​ទាហាន​​​កំពុង​​​ដែល​​​បម្រើ​​​​​​ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​ឲ្យ​​​ចេះ​​​ពី​​​របៀប​​​ដាំ​​​ដើម​​​​​​​​ខ្លឹម​​​ចន្ទន៍គ្រឹស្នា​​​​​​ដែល​​​​​​​​​អាច​​​បង្កើត​​​ជ័រ​​​​​​ក្លិន​​​ក្រអូប​​​ដែល​​​គេ​​​យក​​​ទៅ​​​ធ្វើ​​​ជា​​​ទឹក​​​អប់​​​ ហើយ​​​ឫស​​​របស់​​​វា​​​យក​​​ទៅ​​​ធ្វើ​​​ថ្នាំ​​​ និងស្លឹក​​​យក​​​ទៅ​​​ធ្វើ​​​តែ​​​កែ​​​រោគ​​​។ …

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/25558/