ជនដែលគេកាប់ដោយចោទថាចេះធ្មប់ក្លាយជាជនពិការ
ជនរងគ្រោះដែលត្រូវបានគេលួចកាប់ដោយចោទថា ចេះអំពើអាបធ្មប់ ក្នុងស្រុកកូនមុំនោះបានក្លាយជាជនពិការ ហើយបានទាមទារសំណងជំងឺចិត្ត ៣ ម៉ឺនដុល្លារពីជនសង្ស័យទាំងបួននាក់។
លោក សុខ សោ អាយុ ៥៧ ឆ្នាំ រួមនឹងប្រពន្ធឈ្មោះលាង ស៊ន ត្រូវបានបុរសបួននាក់លបកាប់ ប៉ុនប៉ងសម្លាប់កាលពីខែមេសាកន្លងមកក្នុងឃុំត្រពាំងក្រហម ស្រុកកូនមុំ។ ទាំងពីរនាក់ប្តីប្រពន្ធ សុទ្ធតែរងរបួសធ្ងន់ធ្ងរដូចគ្នា។ ពួកជនសង្ស័យបានកាប់លោក សុខ សោ ធ្ងន់ធ្ងរបំផុតត្រង់ភ្លៅខាងឆ្វេងដែលបណ្តាលឲ្យលោកធ្លាក់ខ្លួនពិការអស់រយៈពេលជិត ២ ខែមកហើយ។ …
ផាក់ ស៊ាងលី
http://bit.ly/1KVMxSQ