កម្ពុជា ​ស្នើ​ចិន​ ពន្លឿន​ទិញ​អង្ករ​ពី​កម្ពុជា តាម​ការ​សន្យា

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ស្នើ​ភាគី​ចិន​ ឲ្យ​ព​ន្លឿ​ន​ការ​ទិញ​អង្ករ​ពី​កម្ពុជា​ គ្រប់​ចំនួន​ តាម​ការ​សន្យា​ បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​សម្រេច​កិច្ចសន្យា​ទិញ​លក់​ស្រូវ​ថ្មី​កាលពី​ពេល​ថ្មី​នេះ​។​ ការ​ស្នើ​សុំ​ព​ន្លឿ​ន​ការ​ទិញ​ស្រូវ​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​កម្ពុជា​ កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ស្រូវ​អង្ករ​ ដោយសារ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ខ្លាំង​ ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​។​ ​សំណើ​ព​ន្លឿ​ន​ការ​ទិញ​អង្ករ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ចិន​ សម្រេច​បង្កើន​កូតា​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ ប្រមាណ​ ២០​ម៉ឺន​តោន​ ក្នុង​មួយ​ឆ្នាំ​ គិត​ចាប់​អនុវត្ត​ពី​ខែតុលា​ នេះ​តទៅ​ ហើយ​កូតា​នាំ​ចូល​អង្ករ​ថ្មី​ពី​កម្ពុជា​ នេះ​បន្ទាប់​ពី​រដ្ឋាភិបាល​ចិន​ បាន​ផ្តល់​កូតា​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ ចំនួន​ ១០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​។​ …​

ជា វណ្ណៈ
http://bit.ly/2dy9Jg4